My Health Partner Logo
Home / តើការចុកទ្រូង (Angina) ជាអ្វី / តើការចុកទ្រូង (Angina) ជាអ្វី?
ការរស់នៅជាមួយការចុកទ្រូង
អ្នកអាចស្វែងរកព័ត៌មានចាំបាច់ដើម្បីយល់ពីការចុកទ្រូង ផលប៉ះពាល់របស់វា មូលហេតុ និងផលវិបាក និងរបៀបគ្រប់គ្រងការចុកទ្រូង
ការចុកទ្រូង (Angina)

តើការចុកទ្រូង (Angina) ជាអ្វី?

what is angina illustration

ការចុកទ្រូង (Angina ឬ angina pectoris) ជាប្រភេទនៃការឈឺទ្រូង ឬមិនស្រួលក្នុងទ្រូង ដែលបណ្តាលមកពីអតុល្យភាពរវាងអុកស៊ីសែនដែលបេះដូងត្រូវការ (តម្រូវការអុកស៊ីសែន) និងអុកស៊ីសែនដែលបេះដូងទទួលបាន (ការផ្គត់ផ្គង់អុកស៊ីសែន)។ និយាយម្យ៉ាងទៀត វាកើតមាននៅពេលបេះដូងមិនទទួលបានឈាមដែលមានអុកស៊ីសែនគ្រប់គ្រាន់។


អ្នកជំងឺមានអារម្មណ៍ថាឈឺ មានសម្ពាធ តឹង ឬ​មិនស្រួលនៅក្នុងទ្រូង ហើយវាក៏ធ្វើឱ្យឈឺដៃ ខ្នង ស្មា ក ថ្គាម ឬពោះដែរ។

Time Chrono

មិនស្រួល :≤ 10 នាទី

ក្នុងករណីភាគច្រើន (2-3 នាទី ឬតិចជាងនេះ)

icon Flash Heart

ឈឺទ្រូង

ឈឺ 2 ទៅ 3 វិនាទី2

Light bulb
តើអ្នកដឹងទេថា?

1.6%

នៃប្រជាជនសរុបនៅក្នុងពិភពលោករស់នៅជាមួយការចុកទ្រូង3
នៅក្នុងប្រទេសអឺរ៉ុប៖

ប្រជាជន 30 000 - 40 000 នាក់

ក្នុងចំណោមមួយលាននាក់ មានការចុកទ្រូងរុំារ៉ៃ4

តើការចុកទ្រូងទាំង 4 ប្រភេទមានអ្វីខ្លះ? 1,5

ការចុកទ្រូងមាន 4 ប្រភេទ ដែលគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យ

1.
ការចុកទ្រូងរ៉ាំរ៉ៃ (Stable angina)

តើវាបណ្តាលមកពីអ្វី?

ភាគច្រើនបណ្តាលពីកំណកខ្លាញ់ (atherosclerosis) ក្នុងសរសៃឈាម ឬកំណកឈាមដែលធ្វើឱ្យលំហូរឈាមទៅបេះដូងថយចុះ

តើមានកត្តាដែលធ្វើឱ្យរោគសញ្ញាទាំងនេះទេ?

កើតឡើងដោយសារមានកត្តាដែលធ្វើឱ្យមានរោគសញ្ញាទាំងនេះ (លំហាត់ប្រាណ តានតឹងអារម្មណ៍ខ្លាំង ហូបអាហារច្រើន ។ល។)

តើវាអាចស្មានដឹងមុនទេ?

អាច

តើវាឈឺយូរប៉ុនណា?

<2-10 នាទី

តើវាធូរស្រាលដោយរបៀបណា?

ដោយសម្រាក ឬប្រើថ្នាំចុកទ្រូង
2.
ការចុកទ្រូងស្រួចស្រាវ (Unstable angina)
(ទាមទារការសង្រ្គោះបន្ទាន់)

តើវាបណ្តាលមកពីអ្វី?

ភាគច្រើនបណ្តាលពីកំណកខ្លាញ់ (atherosclerosis) ក្នុងសរសៃឈាម ឬកំណកឈាមដែលធ្វើឱ្យលំហូរឈាមទៅបេះដូងថយចុះ

តើមានកត្តាដែលធ្វើឱ្យរោគសញ្ញាទាំងនេះទេ?

កើតឡើងដោយមាន ឬគ្មាន​កត្តាដែលធ្វើឱ្យមានរោគសញ្ញាទាំងនេះ (សូម្បីតែពេលសម្រាក)

តើវាអាចស្មានដឹងមុនទេ?

មិនអាច

តើវាឈឺយូរប៉ុនណា?

ភាគច្រើន <20 នាទី

តើវាធូរស្រាលដោយរបៀបណា?

អាចបន្តមាន ទោះជាសម្រាក ឬប្រើថ្នាំហើយ
3.
ការចុកទ្រូងដោយសរសៃឈាមតូចៗ (Microvascular​ angina)

តើវាបណ្តាលមកពីអ្វី?

បណ្តាលមកពីការកន្ត្រាក់សាច់ដុំនៅក្នុងសរសៃឈាមតូចៗដែលធ្វើឱ្យលំហូរឈាមទៅបេះដូងថយចុះ

តើមានកត្តាដែលធ្វើឱ្យរោគសញ្ញាទាំងនេះទេ?

កើតឡើងដោយមាន ឬគ្មាន​កត្តាដែលធ្វើឱ្យមានរោគសញ្ញាទាំងនេះ (សូម្បីតែពេលសម្រាក)

តើវាអាចស្មានដឹងមុនទេ?

មិនអាច

តើវាឈឺយូរប៉ុនណា?

យូរជាងការចុកទ្រូងប្រភេទផ្សេងទៀត

តើវាធូរស្រាលដោយរបៀបណា?

អាចបន្តមាន ទោះជាសម្រាក ឬប្រើថ្នាំហើយ
4.
ការចុកទ្រូង​ Variant
(ក៏ហៅថា​ Prinzmetal angina)

តើវាបណ្តាលមកពីអ្វី?

បណ្តាលមកពីការកន្ត្រាក់សាច់ដុំភ្លាមៗនៅក្នុងសរសៃឈាមនៃបេះដូងដែលធ្វើឱ្យលំហូរឈាមទៅបេះដូងថយចុះ

តើមានកត្តាដែលធ្វើឱ្យរោគសញ្ញាទាំងនេះទេ?

ភាគច្រើនកើតនៅចន្លោះកណ្តាលអធ្រាត ឬព្រឹកព្រលឹមអំឡុងពេលសម្រាក

តើវាអាចស្មានដឹងមុនទេ?

អាច (ភាគច្រើន)

តើវាឈឺយូរប៉ុនណា?

ភាគច្រើន <15 នាទី'

តើវាធូរស្រាលដោយរបៀបណា?

ដោយប្រើថ្នាំចុកទ្រូង
1 | 4

តើនៅក្នុងសរសៃឈាមរបស់អ្នកមានលក្ខណៈបែបណា?

1
blood vessel image

ជំងឺសរសៃឈាមបេះដូង

ខ្លាញ់កកក្នុងសរសៃឈាម

2
blood vessel image

Stable angina និង unstable angina

ខ្លាញ់កកនៅក្នុងសរសៃឈាម ឬកំណកឈាមបន្ថយលំហូរឈាមទៅកាន់បេះដូង

3
blood vessel image

Microvascular angina និង variant angina

ការកន្ត្រាក់សាច់ដុំកាត់បន្ថយលំហូរឈាមទៅបេះដូង

4
blood vessel image

ការគាំងបេះដូង​

ការស្ទះដែលបណ្តាលមកពីកំណកខ្លាញ់ ឬកំណកឈាម

Important
បើអ្នកឈឺទ្រូង សូមបញ្ឈប់អ្វីដែលអ្នកកំពុងធ្វើ ហើយធ្វើតាមការណែនាំរបស់គ្រូពេទ្យ​!

តើការចុកទ្រូង (Angina) មានលក្ខណៈខុសគ្នាអ្វីខ្លះ?1,6

អាស្រ័យតាមប្រភេទនៃការចុកទ្រូង និងកត្តាហានិភ័យ រោគសញ្ញាអាចប្រែប្រួលពីមនុស្សសម្នាក់ទៅមនុស្សម្នាក់ទៀត ទាក់ទងនឹងទីតាំងឈឺ ចំនួនដងនៃការឈឺ និងភាពធ្ងន់ធ្ងរ។ ការឈឺទ្រូង ការតឹងទ្រូង/ធ្ងន់ទ្រូង និងអស់កម្លាំង គឺជារោគសញ្ញាចម្បង។

រោគសញ្ញាដែលច្រើនមាន

67.3%

តឹងណែនក្នុងទ្រូង/ធ្ងន់ទ្រូង

57.1%

ឈឺទ្រូង

55.0%

អស់កម្លាំង

50.0%

ពិបាកដង្ហើម

រោគសញ្ញាផ្សេង

30.9%

ស្រ្តេស/ថប់បារម្ភ/ជំងឺធ្លាក់ទឹកចិត្ត

16.3%

បែកញើសខ្លាំង

22.8%

ចង្វាក់បេះដូងដើរមិនទៀង/បេះដូងដើរញាប់ពេក

12.6%

ឈឺថ្គាម/ឈឺក

22.6%

ឈឺដៃ

7.7%

ចង្អោរ/ក្អួត

18.9%

វិលមុខ

Light bulbតើអ្នកដឹងទេថា?

មានតែ 2.7%

នៃអ្នកជំងឺចុកទ្រូង អាចពណ៌នាពីរោគសញ្ញារបស់ពួកគាត់ដោយលម្អិតបាន​

រហូតដល់ 25%

នៃអ្នកជំងឺដែលមានការចុកទ្រូងជារៀងរាល់ខែ មិនបានពិគ្រោះពីភាពមិនស្រួលក្នុងទ្រូង និងការលំបាករបស់ពួកគាត់ក្នុងការធ្វើសកម្មភាព ជាមួយគ្រូពេទ្យទេ។8
ការចុកទ្រូង (Angina) អាចបង្ហាញឡើងផ្សេងៗគ្នា។ សូមប្រាប់គ្រូពេទ្យ​អ្នក បើអ្នកមានរោគសញ្ញាទាំងនេះ ទោះបីជាវាមិនរំខានអ្នកខ្លាំងពេកក៏ដោយ។

ការពិត ឬការយល់ខុស?

តើការលើកឡើងខាងក្រោមជាការពិត ឬការយល់ខុស? សូមព្យាយាមស្វែងរកចម្លើយត្រឹមត្រូវ!

ការចុកទ្រូង មិនមែនជារោគសញ្ញាដែលឧស្សាហ៍កើតមានទេ។

ការគាំងបេះដូង មិនមែនសុទ្ធតែជាមូលហេតុដែលនាំឱ្យឈឺទ្រូងទេ​។

ដោយសារខ្ញុំមានជំងឺទឹកនោមផ្អែម ខ្ញុំនឹងមានការចុកទ្រូង (angina)។

ការឈឺទ្រូង ជារោគសញ្ញាតែមួយរបស់ការចុកទ្រូង (angina)។

ការធ្វើលំហាត់ប្រាណគ្រោះថ្នាក់ណាស់ បើខ្ញុំមានការចុកទ្រូង (angina)។

ដោយសារខ្ញុំមានការចុកទ្រូង (angina) មិនមែនមានន័យថា ខ្ញុំនឹងមានការគាំងបេះដូងនោះទេ។

ជាការសំខាន់ ដែលត្រូវគ្រប់គ្រងការចុកទ្រូងឱ្យបានឆាប់។

1 | 8

បង្ហាញឯកសារយោង

ឯកសារយោង

2
Knuuti J et al. Eur Heart J. 2020;41(3):407-477.
3
Vos T et al. Lancet.2012;380(9859):2163-2196.
4
Ferrari R et al. Nat Rev Cardiol. 2018;15(2):120-132.
6
Ambrosio G et al. Angiology. 2019;70(5): 397-406.​
7
Berliner D et al. J Thorac Dis. 2018;10(suppl 15):S1777-S1784.
8
Alexander KP et al. Interact J Med Res.2016;5(2):e12.
9
Qintar M et al. Eur Heart J Qual Care Clin Outcomes.2016;2(3):208-214.